លោកអ្នកចំណាយពេលវេលាដ៏មានតម្លៃ និងការខិតខំប្រឹងប្រែងដើម្បីសន្សំទ្រព្យសម្បត្តិសម្រាប់មនុស្សជាទីស្រឡាញ់។ ដូច្នេះ ដើម្បីការពារមនុស្សជាទីស្រឡាញ់ លោកអ្នកគប្បីមានការការពារដ៏ឈ្លាសវៃមួយលើទ្រព្យសម្បត្តិដែលមានតម្លៃទាំងនោះ។ ដំណោះស្រាយមួយដែលក្រុមហ៊ុន FWD ផ្តល់ជូន គឺ FWD សងកម្ចីពេញលេញ ដែលធានាថាលោកអ្នកនឹងទទួលបានសំណងលើកម្ចីហិរញ្ញវត្ថុដែលមាន ដើម្បីរក្សាកម្មសិទ្ធិជាម្ចាស់លើទ្រព្យនោះជានិច្ច មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ ក្រុមហ៊ុន FWD ធានាថាទ្រព្យទាំងនេះ នឹងនៅតែជារបស់លោកអ្នក ហើយវានឹងក្លាយជាមរតករបស់កូនចៅជំនាន់ក្រោយរបស់លោកអ្នកផងដែរ។
សូមចូលទៅកាន់តំណភ្ជាប់នេះដើម្បីមើលការណែនាំអំពីការបង់បុព្វលាភ៖ បង់បុព្វលាភធានារ៉ាប់រងរបស់អ្នក
ការជូនដំណឹង ពេលខ្លះ អាចមានការពន្យារ ជាធម្មតាអ្នកគួរតែទទួលបាន ដំណឹងនេះក្នុងរយៈពេល 7ថ្ងៃ មុនកាលបរិច្ឆេទដល់កាលកំណត់ របស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនទាន់ទទួលបាន ដំណឹងនេះទេ សូមទាក់ទងមកកាន់ផ្នែកសេវាអតិថិជនតាមរយៈទូរស័ព្ទលេខ 087 33 99 82 ឬ 078 33 99 88 យើងនឹងដោះស្រាយបញ្ហានោះជូនលោកអ្នក។
ក្រុមហ៊ុន FWD ដឹងថា ពេលខ្លះស្ថានភាពមានការប្រែប្រួល ហើយការរស់នៅអាចជួបប្រទះនឹងការលំបាក។ យើងតែងតែព្យាយាមជួយអតិថិជនឱ្យអស់ពីលទ្ធភាព។ ការពិភាក្សាជាមួយយើងខ្ញុំជាមុន គឺជាជំហានទីមួយ ដោយសារការពិភាក្សានេះអាចជួយដោះស្រាយ ឧបសគ្គដល់គម្រោងរបស់អ្នក។
សូមទាក់ទងមកកាន់យើងយើងតាមរយៈទូរស័ព្ទលេខ 087 339 982 ឬ 078 339 988 និងស្វែងរក ជ្រើសរើសផ្សេងៗ និងជំនួយដែលយើងអាចផ្ដល់ជូន។