៣ វិច្ឆិកា ២០២១ | Cambodia
ដូចដែលបានសន្យា ក្នុងការប្តេជ្ញាផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ថ្មីៗនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ FWD Moments Cambodia ដែលកម្មវិធីនេះនឹងអនុញ្ញាតឲ្យអតិថិជនពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ខ្លួនយ៉ាងងាយស្រួល និងរហ័សជាទីបំផុតពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ អតិថិជននឹងទទួលបានបទពិសោធន៍ថ្មី ហើយកាន់តែមានភាពងាយស្រួល ក្នុងការទំនាក់ទំនងជាមួយទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនតាមរយៈកម្មវិធីនេះ។ ការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីនេះក៏ដើរតួនាទីសំខាន់ផងដែរក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសដែលជាកត្តារួមចំណែកដ៏ធំមួយក្នុងការថែរក្សាបរិស្ថាន។ អតិថិជនទាំងអស់អាចទាញយកកម្មវិធី FWD Moments Cambodia បាននៅលើ App Store (សម្រាប់ iPhone) ឬនៅលើ Google Play Store (សម្រាប់ Android)។
ដើម្បីអបអរសាទរដល់ការដាក់ឲ្យប្រើប្រាស់កម្មវិធីនេះ ក្រុមហ៊ុនបានបង្កើតយុទ្ធនាការមួយដើម្បីជួយដល់សហគមន៍តាមរយៈការផ្ដល់បង្គោល និងអំពូលសូឡាជូនដល់តំបន់ដែលជួបការខ្វះខាត។ យុទ្ធនាការនេះមានឈ្មោះថា «ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង»។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាល់ការទិញគម្រោងធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន FWD Cambodia ក្រុមហ៊ុននឹងធ្វើការបរិច្ចាគនូវបង្គោល និងអំពូលសូឡាមួយដើម ដោយមានរាយនាមអតិថិជនជាម្ចាស់បណ្ណសន្យារ៉ាប់រងភ្ជាប់លើបង្គោលនៃអំពូលសូឡា ដើម្បីប្រគល់ជូនទៅសហគមន៍របស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)។
លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖ «ការជួយឲ្យអតិថិជន ប្រជាជនទូទៅ ក៏ដូចជាសហគមន៍មានការរស់នៅប្រកបដោយភាពរីករាយគឺជាអ្វីដែលយើងធ្វើនៅគ្រប់ទីផ្សាររបស់យើងក្នុងតំបន់អាស៊ី រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ ដោយយើងជឿជាក់ថាការធ្វើបែបនេះនឹងជួយសម្រេចបាននូវទស្សនវិស័យរបស់យើងក្នុងការផ្ដល់បទពិសោធន៍ថ្មីក្នុងវិស័យធានារ៉ាប់រង។ ការដាក់ឲ្យប្រើប្រាស់នូវ FWD Moments Cambodia ក៏ដូចជាការបរិច្ចាគបង្គោល និងអំពូលសូឡាដល់សហគមន៍នេះសុទ្ធតែអាចជួយឲ្យអតិថិជន ក៏ដូចជាសហគមន៍កម្ពុជាទទួលបាននូវបទពិសោធន៍ថ្មីដែលប្រសើរជាងមុន។ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែរំភើបនោះគឺ ពេលដែលឃើញស្នាមញញឹមនៃកុមារដែលមានការខ្វះខាតនៅក្នុងសហគមន៍របស់អង្គការមូលនិធិកុមារកម្ពុជាទទួលបានអំពូលភ្លើងដើម្បីបំភ្លឺតំបន់ដែលពួកគាត់រស់នៅប្រចាំថ្ងៃ។»
អំពីក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។
ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់ងជូនដល់អតិថិជនរបស់យើង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com។