ព័ត៌មាន

ព័ត៌មាន

FWD Cambodia donated 100 solar lamp posts to Mondulkiri’s Provincial Administration Office

២៤ មករា ២០២២ | Cambodia

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានធ្វើពិធីប្រគល់អំពូលសូឡាចំនួន ១០០ ដើម ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរីតាមរយៈយុទ្ធនាការមួយដែលមានឈ្មោះថា ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់  ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង ជាយុទ្ធនាការមួយរបស់ក្រុមហ៊ុន FWD Cambodia ដែលមានគោលដៅក្នុងការជួយបំភ្លឺដល់សហគមន៍តាមរយៈការប្រគល់បង្គោល និងអំពូលសូឡាក្រោមការគាំទ្រពីអតិថិជនរបស់ខ្លួន។ រាល់ការជាវបណ្ណសន្យារ៉ាប់រងពីក្រុមហ៊ុន FWD Cambodia ក្រុមហ៊ុននឹងផ្ដល់នូវបង្គោល និងអំពូលសូឡាមួយដើម ដែលមានភ្ជាប់ឈ្មោះអតិថិជននៅបង្គោលនោះ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “កន្លងមក ក្រុមហ៊ុន FWD Cambodia បានធ្វើការឧបត្ថម្ភអំពូលសូឡាជូនដល់សហគមន៍របស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ហើយនេះជាសកម្មភាពបន្តទៀត និងជាកិត្តិយសដែលយើងខ្ញុំបានធ្វើការចូលរួមជាមួយរដ្ឋបាលខេត្តមណ្ឌលគិរីក្នុងការជួយបំភ្លឺសហគមន៍នៅក្នុងខេត្តដ៏ស្រស់ត្រកាលនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន FWD Cambodia ដែលបានផ្ដល់ទំនុកចិត្តដល់យើងខ្ញុំ ហើយលោកអ្នកជាចំណែកដ៏សំខាន់បំផុតដែលធ្វើឱ្យយុទ្ធនាការមួយនេះប្រព្រឹត្តទៅដោយជោគជ័យ។”

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីមានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន FWD Cambodia ដែលបាននាំយកអំពូលសូឡាមកប្រគល់ជូនខេត្តរបស់យើងខ្ញុំ។ អំពូលសូឡាទាំងនេះនឹងបំភ្លឺសហគមន៍ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរនៅពេលយប់ផងដែរ។ខ្ញុំក៏សូមកោតសរសើរចំពោះក្រុមហ៊ុនយ៉ាងខ្លាំង ដែលបានគិតគូរបង្កើតយុទ្ធនាការមួយនេះឡើង ដើម្បីចូលរួមចំណែកជួយដល់សហគមន៍កម្ពុជា។”

0w2a9566-12.jpg

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់ងជូនដល់អតិថិជនរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com។ 

Share