ព័ត៌មាន

ព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia អបអរខួប ១ឆ្នាំនៅកម្ពុជា

២៨ កញ្ញា ២០២២ | Cambodia

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រារព្ធខួប១ឆ្នាំនៅកម្ពុជាបន្ទាប់ពីការបើកសម្ពោធជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២១។ អំឡុងពេលមួយឆ្នាំនេះ ក្រុមហ៊ុនបានធ្វើប្រតិបត្តិការក្រោមចក្ខុវិស័យក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង និងសម្រេចបាននូវសមិទ្ធផលជាច្រើនជូនដល់អតិថិជន ក្រុមគ្រួសារកម្ពុជា ដៃគូអាជីវកម្ម និងសហគមន៍ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការជំរុញការរស់នៅប្រកបដោយភាពរីករាយ។ សមិទ្ធផលសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនសម្រេចបានមានដូចជា៖

  • ហេដ្ឋារចនាសម្ព័ន្ធ cloud-based ១០០% ដើម្បីជួយគាំទ្រប្រតិបត្តិការអាជីវកម្ម ក៏ដូចជារបៀបរបបនៃការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ
  • ផលិតផលប្រកបដោយភាពច្នៃប្រឌិតដូចជា៖ FWD សន្សំខ្លីៗ FWD សងកម្ចី និង LifeCancerCare
  • ការសម្ពោធ E-Gen Kid ដែលជាកម្មវិធីបង្កើតឱ្យមានការចូលរួមពីអតិថិជន និងផ្តល់នូវការអប់រំ ព្រមទាំងការកម្សាន្តសម្រាប់កូនៗរបស់អតិថិជន
  • មានទីប្រឹក្សាឆ្នើមដែលបំពេញគ្រប់លក្ខខណ្ឌជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT) ចំនួន ៤ រូប ដែលក្នុងនោះ មានទីប្រឹក្សា១រូបត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និបាតអន្តរជាតិ MDRT នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីខែសីហា ឆ្នាំ២០២២
  • ការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន និងស្ថាប័នឈានមុខក្នុងស្រុក ដូចជាធនាគារ ជីប ម៉ុង ហ្វឺស ហ្វាយនែន វិទ្យាស្ថាន TUX Global ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ LuyBook, CamboFinance, RMA Cambodia និងដៃគូជាច្រើនទៀត
  • ការសម្ពោធកម្មវិធីទូរស័ព្ទដៃ ‘Omne’ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានសំខាន់ៗអំពីបណ្ណសន្យារ៉ាប់រង ជាមួយនឹងមុខងារសុខភាព និងកម្មវិធីកម្សាន្តជាច្រើន
  • ការសម្ពោធយុទ្ធនាការផ្សព្វផ្សាយ ‘press play’ ដែលជួយជំរុញឱ្យមានការរស់នៅប្រកបដោយភាពរីករាយ
  • ការបរិច្ចាគអំពូលសូឡា ១០០០ ដើមទៅកាន់សហគមន៍ ការចែករំលែកចំណេះដឹងពីសុខភាព និងហិរញ្ញវត្ថុ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត
  • ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២១ ពីស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ដំណើរការដែលក្រុមការងាររបស់យើងបានធ្វើរួមគ្នារយៈពេលមួយឆ្នាំមកនេះ គឺជាជោគជ័យដ៏ធំធេងបំផុតមួយ។ យើងបានធ្វើការប្តេជ្ញាចិត្តតាំងតែពីថ្ងៃដំបូងដើម្បីផ្តល់នូវបទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល និងការផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់។ នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយយើងមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ FWD ទាំងអស់ អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍ ជាពិសេសគឺនិយ័តករធានារ៉ាប់រងកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ូ ច័ន្ទភីរូ ដែលតែងផ្តល់ទំនុកចិត្ត និងការគាំទ្រដល់យើងខ្ញុំរហូតមក។”

ជាមួយនឹងការជ្រោមជ្រែងពីនិយ័តករធានារ៉ាប់រងកម្ពុជា និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុនបាននាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងការការពារហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញឱ្យអតិថិជនរបស់ខ្លួនរស់នៅដោយភាពរីករាយ។

edited-one02337.jpg
edited-one02810.jpg

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

Share